|
|
David Beckham អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United បានបង្ហើបប្រាប់សារព័ត៌មាន Sky Sports កាលពីពេលថ្មីៗនេះថាចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្រុមបិសាចក្រហម ២-៣ ឆ្នាំទៅមុខទៀត ។
Beckham និយាយថា ៖" ប្រាកដណាស់ Ronaldo គឺជាកីឡាករមួយរូបដែលល្អជាងគេនៅរយៈពេល ១៥ឆ្នាំចុងក្រោយនេះជាមួយ Messi។ ឃើញគេបែបហ្នឹងសង្ឃឹមថាគេនឹងនៅ Man Utd បន្តព្រោះគេសំខាន់ចំពោះអ្នកគាំទ្រនៅទីនេះណាស់ ហើយក៏សំខាន់ចំពោះខ្លួនគេដែរ ។ ពួកយើងដឹងស្រាប់ហើយថា Man Utd មានន័យបែបណាចំពោះគេ "។
លោក Erik Ten Hag និងត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Man Utd ចាប់រដូវកាលនេះខាងមុខនេះទៅ អនាគតរបស់ Ronaldo ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថានឹងមានភាពប្រឈម ព្រោះអ្នកចាត់ការថ្មីនេះមានការរុះរើក្លឹបនេះច្រើនដើម្បីកែទម្រង់។ បើតាមព័ត៌មានថ្មីៗនេះ ទាំង Ten Hag គឺចង់ឲ្យ Ronaldo នៅហើយខ្សែប្រយុទ្ធនេះផ្ទាល់ក៏ចង់បន្ត ។ ដូច្នេះយើងមានតែរងចាំមើលថា Ronaldo ចាកចេញ ឬ បន្តស្នាក់នៅ Manutd ៕
ប្រភព ៖ BBC Sports
ពួកគេជាក្រុមដែលមានការរៀបចំល្អ ហើយសម្រាប់ការលេងរបស់គេគឺ 3-5-2 និងពេលខ្លះមានការផ្លាស់ប្តូឬទៅជា 3-4-3។ តំបន់ប្រយុទ្ធរបស់គេគឺគ្រោះថ្នាក់។...
Mikel Arteta បានបញ្ជាក់ថារបួសរបស់ Martin Odegaard គឺធ្ងន់ធ្ងរជាងការរំពឹងទុក។...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 MANCHESTER CITY VS INTER MILAN ...
🔥ការប្រកួត EFL CUP 🔥 PSG VS GIRONA ...
🔥ការប្រកួត EFL CUP 🔥 COVENTRY VS TOTTENHAM ...