|
|
ក្លឹបអ្នកមាន Paris Saint-Germain ហាក់មានភាពរង្គោះរង្គើ បន្ទាប់ពីធ្លាក់ចេញពី UEFA Champions League វគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើងអធិរាជស Real Madrid ។
លោក Nasser Al-Khelaifi ប្រធានក្លឹប PSG បានជួបជាមួយនឹងម្ចាស់ក្លិបនៅទីក្រុងដូហាបន្ទាប់ពីមានការលេចលឺដំណឹងថាខ្សែប្រយុទ្ធ Lionel Messi អាចត្រលប់ទៅ Barcelona វិញ ហើយពេលនេះ ក៏មានការលេចលឺថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar និង Sergio Ramos ក៏អាចចាកចេញដែរ ។
យោងតាមប្រភពព័ត៍មានជាច្រើនបានបង្ហើបថា Messi និង Neymar កំពុងពិចារណាក្នុងការចង់ចាកចេញពីក្លឹប បន្ទាប់ពីបរាជ័យក្រោមថ្វីជើង Real Madrid ក្នុង Champions League និងបានធ្វើអោយអ្នកគាំទ្រមួយចំនួនមានការមិនពេញចិត្តជាខ្លាំង រួមទាំងកីឡាករក្នុងក្រុមមួយចំនួនផងដែរ ។
គួរបញ្ជាក់ថា នុងការប្រកួតចុងក្រោយបង្អស់របស់ពួកគេនៅ Ligue 1, Neymar និង Messi ត្រូវបានអ្នកគាំទ្រចំអក ជាមួយនឹងការបង្ហាញលើបដារ ជាមួយពាក្យមិនសមរម្យទៀតផង ដែលជាមូលហេតុមួយធ្វើអោយកីឡាករពីររូបនេះមិនពេញចិត្តផងដែរ ៕
ប្រភព : Metro
ពួកគេជាក្រុមដែលមានការរៀបចំល្អ ហើយសម្រាប់ការលេងរបស់គេគឺ 3-5-2 និងពេលខ្លះមានការផ្លាស់ប្តូឬទៅជា 3-4-3។ តំបន់ប្រយុទ្ធរបស់គេគឺគ្រោះថ្នាក់។...
Mikel Arteta បានបញ្ជាក់ថារបួសរបស់ Martin Odegaard គឺធ្ងន់ធ្ងរជាងការរំពឹងទុក។...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 MANCHESTER CITY VS INTER MILAN ...
🔥ការប្រកួត EFL CUP 🔥 PSG VS GIRONA ...
🔥ការប្រកួត EFL CUP 🔥 COVENTRY VS TOTTENHAM ...