|
|
ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងជះលុយធំក្នុងការនាំយកខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិន័រវ៉េ Erling Haaland ពីក្លឹប Borussia Dortmund ។ យោងតាមប្រភព Goal បានបញ្ជាក់ថា Barcelona បានដាក់សំណើរប្រមាណជា ១០០លានអឺរ៉ូ ក្នុងការនាំយក Haaland ទៅកាន់ទឹកដីប្រទេសអេស្ប៉ាញ ។
គួរបញ្ជាក់ថា ក្លឹប Dortmund បាននាំយកខ្សែប្រយុទ្ធវ័យ ២១ឆ្នាំនេះពី Red Bull Salzburg កាលពីខែមករា ២០២០ ក្នុងតម្លៃខ្លួនប្រមាណជា ២០លានអឺរ៉ូ ។ Haaland បង្ហាញខ្លួនបាន ៧៩ ប្រកួត ស៊ុតបញ្ចូលទីបាន ៨០ គ្រាប់ ។ ក្លឹបធំៗជាច្រើនបានចាប់អារម្មណ៏ក្នុងការនាំយករូបគេដែរដូចជា ក្លឹប Real Madrid, Manchester United ជាដើម ៕
ប្រភព : Goal
ការប្រកួត LA LIGA SEVILLA VS MALLORCA ...
ការប្រកួត CHAMPIONSHIP SHEFFIELD UNITED VS LEEDS UNITED ...
ការប្រកួត SUPER LIG GALATASARAY VS FENERBAHCE ...
Chelsea កំពុងបន្តកសាងក្រុមរបស់ពួកគេឡើងវិញដោយផ្តោតលើការពង្រឹងតំបន់ការពារ ហើយអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ពួកគេគឺខ្សែការពារកណ្តាល Marc Guehi របស់ Crystal Palace នេះបើយោងតាម Fichajes ។...