|
|
ក្រុមអ្នកមានបុណ្យ FC Barcelona គ្រោងនិងប្តូរទិសដៅពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង ២រូប Haaland ឬ Mbappé ជំនួសដោយខ្សែប្រយុទ្ធ ២រូបផ្សេងវិញនេះបើតាមការលើកឡើងរបស់ប្រធានក្លឹប Joan Laporta ។
លោកនិយាយថា ៖ "ការចុះកុងត្រាលើ Haaland ឬ Mbappé ប្រហែលជាមិនអាចទៅរួចទេ ព្រោះយើងមិនអាចរ៉ាប់រងថ្លៃពលកម្មដ៏ខ្ពស់របស់ពួកគេបានទេ ។ គេទាំងពីរអ្នកប្រហែលជាមិនអាចមក Barcelona ទេ "។
Laporta បន្ថែមទៀតថា ៖ "តែសម្រាប់ខ្សែប្រយុទ្ធ ២រូប Salah និង Robert Lewandowski ដែលចង់មក Barca វាជារឿងពិត ។ ទោះជាយ៉ាងណាខ្ញុំមិនអាចបញ្ជាក់ថាយើងកំពុងចចារជាមួយពួកគេទេ ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់ការចចាររបស់ក្លឹប " ៕
ប្រភព ៖ Fabrizio Romano
Cristiano Ronaldo មិនច្រានចោលការវិលទៅ Real Madrid វិញទេបន្ទាប់ពីអាជីពរបស់គាត់ត្រូវបានបញ្ចប់។...
Relevo អះអាងថា Besiktas បានច្រានចោល Jorge Mendes ជុំវិញលទ្ធភាពនៃការចុះហត្ថលេខាលើ Ansu Fati ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាកររដូវរងារ។...
យោងតាមសារព័ត៌មាន Sky Sports បានឱ្យដឹងថា Brighton ជិតបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារកណ្តាល Eiran Cashin របស់ Derby County ។...
Al Ittihad បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Unai Hernandez ពី Barcelona ។...
Como បានទាក់ទង Milan ទាក់ទងនឹងការផ្ទេរខ្សែការពារឆ្វេង Theo Hernandez នេះបើយោងតាមអ្នកកាសែត La Gazzetta dello Sport Luca Bianchin ។...