|
|
បើតាមចុះផ្សាយដោយសារព័ត៌មានល្បីឈ្មោះរបស់អង់គ្លេស Metro បញ្ជាក់ថាក្លឹប Manchester United កំពុងចង់ទិញអ្នកចាំទីថ្មី មកជំនួសអ្នកចាំទីដៃទីមួយ David De Gea ។ លោក Erik Ten Hag អ្នកចាត់ការក្លឹប Man Utd ចង់បានអ្នកចាំទីដែលពូកែចាំទី ហើយព្រមទាំងពូកែបញ្ជូនបាល់ដល់កីឡាករឯទៀតពីតំបន់ចាំទី។ ការលើកឡើងខ្លះបានបញ្ជាក់ថា De Gea ពូកែខាងចាំទី ប៉ុន្តែកីឡាករអេស្ប៉ាញរូបនេះមិនសូវប្រថុយក្នុងការបញ្ជូនបាល់ពីតំបន់ចាំទី។ នេះជាហេតុផលដែលលោក Ten Hag ចង់បានអ្នកចាំទីថ្មីមកជំនួស De Gea។
ក្លឹបបិសាចក្រហម ចង់ទិញកីឡាករព័រទុយហ្គាល់វ័យ ២៣ឆ្នាំ Diogo Costa ដែលបច្ចុប្បន្នកំពុងលេងជាអ្នកចាំទីដៃទីមួយឲ្យក្លឹប Porto។ តម្លៃកីឡាករនេះ ត្រូវបានប៉ាន់ស្មានថាប្រមាណ ៣០ លានផោន (ប្រមាណ ៣៣ លានដុល្លារសហរដ្ឋអាមេរិក)។ ការវិភាគខ្លះបានលើកឡើងថា Costa ពូកែចាប់បាល់ និងមានសមត្ថភាពហ៊ានបញ្ជូនបាល់ពីតំបន់ចាំទី។
គួរបញ្ជាក់ផងដែរថា De Gea គឺជាអ្នកចាំទីចាស់វស្សារបស់ក្លឹបបិសាចក្រហមតាំងពីឆ្នាំ ២០១១ មក។ កីឡាករវ័យ ៣១ឆ្នាំ រូបនេះមានកុងត្រាជាមួយក្លឹបរយៈពេលប្រមាណ ១ ឆ្នាំទៀតប៉ុណ្ណោះ (អាចបន្តកុងត្រា ១ ឆ្នាំថែមទៀតបើមានកិច្ចព្រមព្រៀងជាមួយគ្នា)៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: The Sun
យោងតាមរបាយការណ៍បានឱ្យដឹងថា David Alaba នឹងត្រលប់មកហ្វឹកហាត់វិញនៅខែមករា។...
Jonathan David ខ្សែប្រយុទ្ធ Lille បាននិយាយថា ខ្ញុំតែងតែគាំទ្រ Barca តាំងពីខ្ញុំនៅក្មេង។...
Mohamed Salah កំពុងដឹកនាំការប្រណាំងសម្រាប់ Ballon d'Or 2025 នេះបើយោងតាម Goal ។...
Rodrygo មិនត្រូវបានច្រានចោលសម្រាប់ការប្រកួត Leganes និង Liverpool នៅឡើយទេ នេះបើយោងតាមរបាយការណ៍។...
Jude Bellingham នឹងត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់កីឡាករល្អបំផុត La Liga ឆ្នាំ 2023-24 នៅថ្ងៃចន្ទសប្តាហ៍ក្រោយនៅឯ AFE Awards ។...