|
|
ក្លឹបអ្នកមាន Paris Saint-Germain បានដាក់សំណើថ្មីមួយសម្រាប់ Kylian Mbappe ស្របពេលកុងត្រាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនិងត្រូវអស់សុពលភាពនៅរដូវក្តៅខាងមុខ ។ ស្របពេលដែល Real Madrid ជាគូរប្រជែងដ៏ធំក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ។
យោងតាមប្រភពពីសារព័ត៌មាន Le Parisien បានរាយការណ៍ថា ពេលនេះ PSG បានធ្វើសំណើថ្មីមួយទៀត សម្រាប់ Kylian Mbappe ដើម្បីឱ្យគេស្នាក់ទឹកដីបារាំងបន្តទៀត ។
ប្រភពខាងលើបានរាយការណ៍ថា PSG បានដាក់សំណើប្រមាណជា ១០០លានអឺរ៉ូ សម្រាប់កុងត្រារយៈពេល២ឆ្នាំ មានន័យថាកីឡាករវ័យ២៣ឆ្នាំ អាចទទួលបាន៥០លានអឺរ៉ូក្នុងមួយឆ្នាំ។
ទោះយ៉ាងណាក្ដី យើងនឹងរង់ចាំមើលសិនថាតើ Mbappe នឹងពិចារណាតកុងត្រាថ្មី ឬច្រានចោលសំណើនេះ ដើម្បីទៅចូលរួមក្លិប Real Madrid ៕
ប្រភព : Sky Sports
យើងមិនបានឈ្នះការប្រកួតចុងក្រោយរបស់យើងនោះទេ ដូច្នេះយើងចង់លេងឲ្យបានល្អតាមដែលយើងអាចធ្វើបាន ហើយព្យាយាមរកគ្រាប់បាល់ឲ្យបានដើម្បីទទួលបាន 3 ពិន្ទុពីការប្រកួតនេះ។...
Dominik Szoboszlai បានបង្ហាញក្តីសង្ឃឹមថា Mohamed Salah នឹងនៅតែជាមិត្តរួមក្រុមរបស់គាត់នៅ Liverpool ជាច្រើនឆ្នាំទៅមុខទៀត។...
វាជារឿងសំខាន់ដែលយើងអាចទទួលបាន 3 ពិន្ទុពីការប្រកួតដ៏ខ្លាំងមួយនេះ។ ...
Mohamed Salah បានចូលរួមជាមួយវីរបុរស Liverpool លោក Ian Rush និង Roger Hunt ដោយស៊ុតបញ្ចូលទីយ៉ាងមុតមាំក្នុងតង់ទីពីរនៃជ័យជម្នះ 3-2 លើក្រុម Southampton កាលពីថ្ងៃអាទិត្យ ដែលជួយឱ្យក្រុមហង្សក្រហមនាំមុខនៅលើកំពូលតារាង Premier League ដល់ទៅ 8 ពិន្ទុ។...
ការរបួសរបស់ខ្សែប្រយុទ្ធយើង គឺវាពិតជាប៉ះពាល់ដល់គម្រោងនៃការលេងរបស់យើង។...